ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើទិន្នន័យ ស្ដីពីលទ្ធផលសិក្សារបស់សិស្សានុសិស្សនៃសាលារៀនគោលដៅក្នុងរាជធានី ខេត្តចំនួន ១០ ក្នុងក្របខ័ណ្ឌនៃការសិក្សាវាយតម្លៃប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការផ្ដល់សេវាអប់រំនៅកម្ពុជា
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃសុក្រ ៤ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែសីហា គ.ស.២០២៤, មន្ត្រីជំនាញនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើទិន្នន័យ ស្ដីពីលទ្ធផលសិក្សារបស់សិស្សានុសិស្សនៃសាលារៀនគោលដៅក្នុងរាជធានី ខេត្តចំនួន ១០ ក្នុងក្របខ័ណ្ឌនៃការសិក្សាវាយតម្លៃប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការផ្ដល់សេវាអប់រំនៅកម្ពុជា ក្រោមអធិបតីភាពឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. និងឯកឧត្ដមបណ្ឌិត ចាន់ សុភា អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា និងអញ្ជើញចូលរួមពី លោក លោកស្រី តំណាងក្រសួងអប់រំ យុវជន និងកីឡា, លោក លោកស្រី តំណាងមន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្តគោលដៅទាំង ១០ ។

ព័ត៌មានទាក់ទង